រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត សមាជិក​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក​កោះកុង តំណាងឱ្យ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក នាំយកសម្ភារមួយចំនួនផ្តល់ជូនកម្លាំងអ្នកស្ម័គ្រចិត្ត ប្រជាការពារភូមិត្រពាំងរូង ដែលកំពុង​បំពេញ​កាតព្វកិច្ចការងារការទប់ស្តាត់ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ នៅចំណុចក្រោមស្ពានត្រពាំងរូង ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

សាខា កក្រក ខេត្តកោះកុង ៖  (អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង) ថ្ងៃសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ២០២១   លោក ជា សូវី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង បានចាត់ លោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកសម្ភារមួយចំនួនផ្តល់ជូនកម្លាំងអ្នកស្ម័គ្រចិត្ត ប្រជាការពារភូមិត្រពាំងរូង ដែលកំពុង​បំពេញ​កាតព្វកិច្ចការងារការទប់ស្តាត់ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ នៅចំណុចក្រោមស្ពានត្រពាំងរូង  ដោយធ្វើការហាមឃាត់បម្រាមគោចរណ៍ចេញ-ចូល រយៈពេល ១៤ថ្ងៃ ពីចំណុចក្រោមស្ពានត្រពាំងរូង ដល់ចំណុចចុងភូមិផ្ទះត្រចៀកកាំ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។

នាឱកាសនោះលោក អ៊ឹង បឺត សមាជិកគណៈកម្មាធិការអនុសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ជា សូវី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមកោតសសើរដ៏ស្មោះចំពោះកម្លាំងអ្នកស្ម័គ្រចិត្ត ដែលតែងតែចូលរួមជួយសម្រួលការងារនៅក្នុងសហគមន៍ដោយមិនខ្លាចពីភាពនឿនហត់ ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“  រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម  ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

សម្ភារដែលអនុសាខាផ្តល់ជូនទទួលបាន៖
អង្ករ ៥០គក្រ ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គីឡូក្រាម អំបិលអ៊ីយ៉ូត ២ថង់ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ៥យួរ ម៉ាស ៥ប្រអប់ និងត្រីខកំប៉ុង ១ឡូ ផងដែរ ។

អត្ថបទទាក់ទង