/ / /

លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងអធិការដ្ឋានស្រុកកោះកុង

ស្រុកកោះកុង​៖ នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ៤:០០នាទីរសៀល នៅអធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង  អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងអធិការដ្ឋាន ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានប្រជុំផ្សព្វផ្សាយ  សេចក្តីសម្រេចលេខ​ ០៧៥/២១​ ស.ស.រ​ ចុះថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២១​ របស់​រដ្ឋបាល​ខេត្ត​កោះកុង​​ ស្តីពីការ​បិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង​ ចំនួន​ ១៤ថ្ងៃ​ គិតចាប់ពីថ្ងៃ​ទី២៩​ កក្ដដា​ ដល់ថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ​២០២១​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍​ ដែលបណ្តាលមកពីមេរោគកូវីដ-១៩​ ប្រភេទ​ដែលតា​ (Delta)  និងផ្សព្វផ្សាយផែនការមួយចំនួន ដើម្បីចុះអនុវត្តន៍។
    
ប្រភព ៖ អធិការដ្ឋាន​នរគបាលស្រុក​កោះកុង​

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណរបស់ជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ ២០២៤

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក​ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន​និង​កីឡា លោក សាញ់ ណារិទ្ធ និងលោក សៅ សុផាន់ណា មន្ត្រីការិល័យយាអប់រំ យុវជន និងកីឡា បានចុះត្រួតពិនិត្យការបើកប្រាក់អាហារូបករណ៍ដល់សិស្សក្រីក្រដែលមិនមានប័ណ្ណសមធម៌ ឆ្នាំ២០២៤-២០២៥ នៅអនុវិទ្យាល័យពន្លឺវិជ្ជា និងវិទ្យាល័យបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/11/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីរាជការសាលាស្រុកបូទុមសាគរ និមានការចូលរួមពី អធិការដ្ឋានស្រុក កងរាជអាវុធហត្ថស្រុក ឧទ្យាជាតិបូទុមសាគរ​ អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ យុវជនស.ស.យ.ក. យុវជនកាកបាទក្រហម និងលោកគ្រូ សិស្សានុសិស្សវិទ្យាល័យបូទុមសាគរ ចុះសម្អាតអនាម័យបរិស្ថាន បរិវេនរង្វង់មូលលោកតាព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិ៤៨ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ

  • ហេង គីមឆន/
    15/11/2025

    ខេត្តកោះកុង មានឱកាសការងារ ចំនួន ៦០៥ កន្លែង