រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានទទួលអំណោយសប្បុរសធម៌ពីគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ដើម្បីយកប្រគល់ជូនកម្លាំងប្រជាការពារភូមិត្រពាំងរូង ដែលកំពុង​បំពេញ​កាតព្វកិច្ចការងារការទប់ស្តាត់ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ នៅចំណុចក្រោមស្ពានត្រពាំងរូង។

ស្រុកកោះកុង: នៅថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំរួមមាន: សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាការពារភូមិ បានទទួលអំណោយសប្បុរសធម៌ពី លោក អុឹង បឺត សមាជិក​​គណៈកម្មាធិការ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង រួមជាមួយ​គណៈកិត្តិយសអនុសាខា ដែលបានយកមកប្រគល់ជូនកម្លាំងប្រជាការពារភូមិត្រពាំងរូង ដែលកំពុង​បំពេញ​កាតព្វកិច្ចការងារការទប់ស្តាត់ការរីករាលដាលនៃ​ជំងឺកូវីដ-១៩ នៅចំណុចក្រោមស្ពានត្រពាំងរូង ដែលកំពុងរកឃើញមានករណីវិជ្ជមានជាបន្តបន្ទាប់ ដោយធ្វើការហាមឃាត់មិនឱ្យអ្នកខាងក្រៅចេញ-ចូល ក្នុងមូលដ្ឋានភូមិត្រពាំងរូង រយៈពេល ១៤ថ្ងៃ (ពីចំណុចក្រោមស្ពានត្រពាំងរូង ដល់ចំណុចចុងភូមិផ្ទះត្រចៀកកាំ ) ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។ ដែលអំណោយទាំងនោះរួមមាន: អង្ករ ៥០គីឡូក្រាម ទឹកត្រី ២ដប ទឹកស៉ីអ៉ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គីឡូក្រាម អំបិលអ៊ីយ៉ូត ២ថង់ មី ១កេស ប៊ីចេង ១កញ្ចប់ ទឹកសុទ្ធ ៥យួរ ម៉ាស ៥ប្រអប់ និងត្រីខកំប៉ុង ១ឡូ។

​ ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង