រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នាំយកអំណោយទៅសួរសុខទុក្ខមន្ត្រីកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល(ស៊ូននឹង)

លោក មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង អមដោយ លោក ថៅ សំអាត អនុប្រធានមន្ទីរ និងលោក សោម វន្នី ប្រធានការិយាល័យទូរទស្សន៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅសួរសុខទុក្ខមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកោះកុង និងកូនចំនួន២នាក់ អាយុ៤ឆ្នាំ១នាក់ និងអាយុ៩ខែ១នាក់ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល(ស៊ូននឹង)។អំណោយទាំងនោះរួមមាន៖
ក្រូចពោធិសាត់១ផ្លូន ទឹកដោះគោម្ស៉ៅ១កំប៉ុង មីកំប៉ុង២ដុំ ទឹកដោះគោជូកន្លះកេស នំកញ្ចប់ ៣កញ្ចប់ធំ ទឹកបរិសុទ្ធសឹង្ហ២យួរ។
ក្នុងឱកាសនេះលោកប្រធានមន្ទីរបានលើកទឹកចិត្តដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺកុំឱ្យបានការភ័យខ្លាច ជំងឺនេះនឹងបានជាសះស្បើយឡើងវិញក្រោយពីបានទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់យើង អ្វីដែលសំខាន់សូមអនុវត្តន៍ឱ្យបានតាមការណែនាំរបស់គ្រូពេទ្យ ខំញ៉ាំអាហារឱ្យបានច្រើនដើម្បីមានកម្លាំងតតាំងជាមួយគូវីដ-១៩ យើងនឹងឈ្នះហើយបានជាសះស្បើយ ពេលនោះនឹងបានរួមរស់ជាមួយក្រុមគ្រួសារវិញប្រកដដោយសុខដុមរមនា។តែកុំភ្លេចអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។

អត្ថបទទាក់ទង