រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នាំយកអំណោយទៅសួរសុខទុក្ខមន្ត្រី នៃមន្ទីរព័ត៌មាន កំពុងធ្វើចត្តាឡីស័ក

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង អមដោយ លោក ថៅ សំអាត អនុប្រធានមន្ទីរ និងលោក សោម វន្នី ប្រធានការិយាល័យទូរទស្សន៍ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅសួរសុខទុក្ខមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកោះកុង និងក្រុមគ្រួសារ នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីបានធ្វើតេស្តរហ័សអវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ អំណោយ
ទាំងនោះរួមមាន៖
អង្ករ១បាវ ស្មើ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស សាច់ក្រក១ គីឡូក្រាម ពងទា ៣០ គ្រាប់ ត្រីខកំប៉ុង ២យួ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ។ ជាមួយគ្នានេះលោកប្រធានមន្ទីរបានណែនាំដល់មន្ត្រីនិងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនេះ ត្រូវគោរពតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដោយមិនត្រូវចេញពីខ្សែបន្ទាត់ដែរក្រុមការងារកូវីដ-១៩ បានកំណត់។ត្រូវរក្សាអនាម័យនិងតាមដានស្ថានភាពសុខភាពរបស់ខ្លួន ប្រសិនបើមានការប្រែប្រួលដូចជាក្តៅខ្លួន ក្អក និងសញ្ញាផ្សេងៗទៀត សូមប្រញ៉ាប់ទូរស័ព្ទទាក់ទងក្រុមការងារឬអាជ្ញាធរមូលដ្ឋានដើម្បីធ្វើតេស្តរកកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

អត្ថបទទាក់ទង