ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ០៩:០០នាទីព្រឹក លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែងបានដឹកនាំកិច្ចប្រជុំជាមួយ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងពីរ ដើម្បីដាក់ផែនការរៀបចំចុះសម្រង់ស្ថិតិកុមារ អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងមូលដ្ឋានភូមិទាំងពីរ នៃសង្កាត់ស្ទឹងវែងនៅសាលាសង្កាត់។
#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#