រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកលឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយជូនដល់គ្រួសារក្រីក្រមានជីវភាពខ្វះខាត

ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ៤,០០នាទីរសៀល លោកលឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយជូនដល់គ្រួសារក្រីក្រមានជីវភាពខ្វះខាតម្នាក់ឈ្មោះ យ៉ុង ស្រីពេជ្រ ភេទស្រី មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ អំណោយរួមមាន អង្ករ១បាវតូច ទឹកសុទ្ធ៣យួរ ត្រីខកំប៉ុង និងគ្រឿងបរិភោគចាំបាច់ផ្សេងៗទៀត ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង