លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត ក្នុងនាមប្រធានអនុគណៈកម្មការបច្ចេកទេស និងព្យាបាលជំងឺកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការត្រៀមទប់ទល់សភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល តាមប្រព័ន្ធប្រជុំនិម្មិត ZOOM។