កោះកុង ៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅវេលា ម៉ោង៨"២០នាទី អនុវត្តន៍ បទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្រ្តី សុខាភិបាលខេត្ត ធ្វើការយកសំណាកតេស្ដរហ័ស ជូនដល់នាយទាហាន នាយទាហានរង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង និងនៅតាមបណ្តាក្រុង ស្រុក ស្នាក់ការ ដើម្បីរកមេរោគកូវីដ-១៩ ក្នុងបំណងបង្កភាពកក់ក្ដៅឲ្យប្រាកដប្រជា ដល់នាយទាហាន នាយទាហានរងទាំង អស់ និងចូលរួម កាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩៕
កាធ្វើតេស្តយកសំណាកជាលទ្ធផល វិជ្ជមានចំនួន ០១ នាក់ (បច្ចុប្បន្ន បានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលកំរិតស្រាលដែលរៀបចំដោយកងរាជអាវុធហត្ថខេត្ត នៅបរិវេណវិទ្យាល័យកោះកុង)។
នាឱកាសនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងបានណែនាំដល់កងកម្លាំង ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕
រៀបរៀងដោយ : ទំនាក់ទំនងកិច្ចការសាធារណៈ