រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានសហការជាមួយបុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង និងបុគ្គលិកប៉ុស្តិ៍សុខភាពកោះកាពិ ចុះយកសំណាកធ្វើតេស្តរហ័សរកអ្នកឆ្លងជម្ងឺកូវីដ-១៩ លើប្រជាពលរដ្ឋ សរុបចំនួន ៥៤នាក់ ស្រី ២៣នាក់ នៅភូមិ១ និងភូមិកោះស្រឡៅ នៃឃុំកោះកាពិ។

ស្រុកកោះកុង: រដ្ឋបាលកោះកាពិ ថ្ងៃអាទិត្យ ១រោច ខែទុយាតិសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ រដ្ឋបាលឃុំបានសហការជាមួយបុគ្គលិកមណ្ឌលសុខភាពត្រពាំងរូង និងបុគ្គលិកប៉ុស្តិ៍សុខភាពកោះកាពិ ចុះយកសំណាកធ្វើតេស្តរហ័សរកអ្នកឆ្លងជម្ងឺកូវីដ-១៩ លើប្រជាពលរដ្ឋ សរុបចំនួន ៥៤នាក់ ស្រី ២៣នាក់ នៅចំណុចស្នាក់ការកងទ័ពជើងទឹក ស្ថិតនៅភូមិ១ និងនៅចំនុចស្នាក់ការសហគមន៍ ស្ថិតនៅភូមិកោះស្រឡៅ ។ ជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ស្រី ០១នាក់ ក្រោយទទួលបានលទ្ធផលក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមាន ទៅសម្រាកព្យាបាលនៅមណ្ឌល ចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន ចាំយាម។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង