លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារប្រចាំមណ្ឌលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌល ស៊ូននឹង។
លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារប្រចាំមណ្ឌលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌល ស៊ូននឹង ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការគ្រប់គ្រង និងចាត់ចែងកិច្ចការនានា ដោយយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំនានា របស់រដ្ឋបាលខេត្ត និងក្រសួង ដើម្បីធ្វើយ៉ាងណាឱ្យអ្នកជំងឺមានសុខភាពល្អ និងឆាប់បានជាសះស្បើយ និងត្រូវបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ជាប្រចាំ ក្នុងការកាត់ផ្តាច់ការរីករាលជំងឺកូវីដ-១៩។