ស្រុកកោះកុង: ឃុំតាតៃក្រោម ថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារសុខភាពឃុំរួមមាន: ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកស្រីមេភូមិ ដោយសហការជាមួយមន្ត្រីប៉ុស្តិ៍សុខភាពឃុំ យកសំណាកដោយឧបករណ៍តេស្តរហ័សលើប្រជាពលរដ្ឋ នៅតាមផ្លូវជាតិលេខ 48 សរុបចំនួន ០៣នាក់ ស្រី ០១នាក់ នៅបុស្តិ៍សុខភាពឃុំ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ ជាលទ្ធផលអវិជ្ជមានទាំងអស់គ្នា។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម