ថ្ងៃសុក្រ ១៤កើត ខែកក្កដា ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ចំនួន៥ទីតាំង (ឃុំប៉ាក់ខ្លង ៣ទីតាំង ឃុំទួលគគីរ ២ទីតាំង) ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។