ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ថាន់ វីណៃ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ស្រុក បានចូលរួមជាមួយក្រុមការងារចុះវាស់វែងដី លោកមេឃុំ មេភូមិ បានចុះពិនិត្យទីតាំងដី១កន្លែង តាមការស្នើសុំរបស់ឈ្មោះ គុយ វិបុលវណ្ណា ស្ថិតនៅភូមិប៉ាក់ខ្លង១ ។
ក្រុមការងារបានស្នើសុំម្ចាស់ដីខាងលើទុកផ្លូវ ៦ម៉ែត្រ ចាប់ពីដីលោក តូង ហាក់ ដល់ម្ចាស់ខាងលើ និងយោងតាមការស្នើសុំបន្ថែមទៀតពីម្ចាស់ដី ៤ក្បាលដី ទៀតទុកផ្លូវ ២ម៉ែត្រ បន្ថែមចាប់ពីម្ចាស់ដីខាងលើរហូតដល់ដីអ្នកស្នើសុំទាំង ៤ក្បាលដីនោះ ក្រោយការពិភាក្សាគ្នារវាងក្រុមការងារ និងម្ចាស់ដីខាងលើរួចមកឃើញថា ម្ចាស់ដីមិនព្រមតាមការស្នើសុំរបស់ក្រុមការងារឡើយ ។