/ / /

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ : ពិធីទទួលអំណោយពីសប្បុរសជន

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ លោក ញ៉ែម យី ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងមេភូមិ បានទទួលអំណោយពី លោកស្រី ស៉ី ខេង និងលោក ចេង ឪ និងក្រុមគ្រួសារ ម្ចាស់ដេប៉ូលក់គ្រឿងបន្លាស់រថយន្ត និងគ្រឿងសំណង់គ្រប់ប្រភេទ និងលោកស្រី វ៉ែន សារុន បានជួយឧបត្តម្ភមករដ្ឋបាលសង្កាត់ រួមមានអង្ករចំនួន១៧៥គីឡូក្រាម មីចំនួន៥កេស ទឹកត្រីចំនួន១០កេស ទឹកស៉ីអ៉ីវចំនួន១០កេស ប៊ីចេងចំនួន១កេស ស្ករសចំនួន១ប៉ាវ និងត្រីខ ចំនួន១កេស។
រដ្ឋបាលសង្កាត់ស្មាច់មានជ័យ សូមគោរពជូនពរ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខ សិរីសួស្តី វិបុលសុខ មានសុខភាពបរិបូរណ៍មាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច សម្រេចអ្វីៗដូចបំណងប្រថ្នា និងជាពិសេសជៀសផុតជំងឺចង្រៃផ្សេងៗ កុំបីឃ្លៀងឃា្លតឡើយ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/05/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការប្រចាំខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង

  • ហេង គីមឆន/
    22/05/2026

    លោក លី វឌ្ឍនា អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស តំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «សិក្ខាសាលាផ្សព្វផ្សាយ “ផែនការអនុវត្តរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២”»

  • ហេង គីមឆន/
    22/05/2026

    ពន្ធនាគារខេត្ត​កោះកុង​ បានរៀបចំពិធីសំណេះសំណាល និងណែនាំ ច្បាប់ស្ដីពីពន្ធនាគារ និងក្រមសីលធម៌ ដល់មន្ត្រីថ្មី

  • ហេង គីមឆន/
    22/05/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងផែនការដែលមន្ត្រីរាជការត្រូវបន្តអនុវត្ត ឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត

  • ហេង គីមឆន/
    22/05/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០២៦-២០៣០

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    22/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា