រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បានសហការជាមួយមន្ត្រីប៉ុស្តិ៍សុខភាពឃុំ ធ្វើការយកសំណាកអ្នកដែលពាក់ព័ន្ធផ្ទាល់និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ-19 សរុបចំនួន 123 នាក់ ស្រី 33 នាក់ នៅឃុំកោះកាពិ។

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលមកក្នុងសហគមន៍ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានសហការជាមួយបុគ្គលិកប៉ុស្តិ៍សុខភាពឃុំ បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ លើក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១២៣ នាក់ ស្រី ៣៣នាក់ ដែលបានធ្វើនៅទីតាំងចំនួន ២ គឺទីតាំងសាលារៀនកោះស្រឡៅ ស្ថិតនៅភូមិកោះស្រឡៅ និងស្នាក់ការកងទ័ពជើងទឹកឡាំដាំ នៅភូមិ១ នៃឃុំកោះកាពិ ។ ក្រោយពីបានធ្វើតេស្តរួច ជាលទ្ធផលក្នុងនោះមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ស្រី ០១នាក់ ។ បន្ទាប់មក ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកមានវិជ្ជមានទៅមណ្ឌលព្យាបាលជំងឺកូវីដ-19 ស្រាល នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង