/ / /

អាជ្ញាធរសង្កាត់ស្ទឹងវែងបានចុះចែកអំណោយដល់គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ

ថ្ងៃសុក្រ ៧កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ៣:៣០នាទីរសៀល លោក ហួត ហេង ចៅសង្កាត់រងទី១ និងក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ បាននាំយកអំណោយបានមកពីសប្បុរសជន និងក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងខេមរភូមិន្ទ ចុះចែកដល់គ្រួសារកំពុងធ្វើចត្តាឡីស័កចំនួន ០៣គ្រួសារ(ភូមិស្ទឹងវែង ០២គ្រួសារ,ភូមិព្រែកស្វាយ ០១គ្រួសារ)។
ដែលក្នុង ០១គ្រួសារទទួលបាន÷
-អង្ករ ២០គ.ក , ទឹកសុទ្ធ ២យួរ , មី ១កេស , ទឹកត្រី ៣ដប , ទឹកស៊ីអ៊ីវ ២ដប , នំ ១ថង់ , ថវិកា ៥០.០០០រៀល។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/12/2025

    យោងតាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរ។សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃទឹកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតា ឡើងវិញ

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោក ផុក ផានិត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ

  • មន្ទីរកិច្ចការនារី/
    16/12/2025

    លោកស្រី ឡុក សុម៉ាម៉េត និងមន្រ្តី ០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ” ច្បាប់នឹងឯកសារក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រី/ភ្នាក់ងារនគរបាលយុត្តិធម៌”

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • មន្ទីរផែនការ/
    16/12/2025

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លឹម ស៊ីណាក់ និងភរិយា ដែលបានឧបត្ថម្ភអង្ករចំនួន៥បាវ ក្នុង១បាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក