ឯកឧត្ដម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងជាអនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត តំណាងឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានប្រគល់ជូននូវថវិកាគោលនយោបាយមូលនិធិមរណសង្រ្គោះ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៤,០០០,០០០រៀល(បួនលានរៀលគត់) និងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្ដម ប៉ា សុជាតិវង្ស ចំនួន ២,០០០,០០០រៀល(ពីរលានរៀលគត់) រួមជាមួយនិងថវិកាផ្ទាល់របស់ឯកឧត្ដម កាយ សំរួម ចំនួន ១,០០០,០០០រៀល(មួយលានរៀលគត់) សរុបចំនួន ៧,០០០,០០០រៀល(ប្រាំពីរលានរៀលគត់) ជូនទៅក្រុមគ្រួសារ នៃសពឯកឧត្ដម វណ្ណ សាលី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាសមាជិកមូលនិធិមរណសង្រ្គោះ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត៕