ថ្ងៃពុធ ៥កើត ដល់ថ្ងៃសុក្រ ៧កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤-១៦ ខែកក្កដា ឆ្នាំ២០២១
«កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ដ្រីក្រសួង និងមន្ទីរកិច្ចការនារី ស្ដីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការនិយាយជាសាធារណៈតាមប្រព័ន្ធអនឡាញ»
កញ្ញា អន សុផាន់នី មន្ដ្រីមន្ទីរកិច្ចកានារីខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស៊េរីលើកទី២ «ចំណេះដឹងជាមូលដ្ឋាន និងឧបករណ៍ប្រើប្រាស់សម្រាប់ ដំណើរការកិច្ចប្រជុំ ឬសិក្ខាសាលា តាមប្រព័ន្ធអនឡាញ» ដែលដឹកនាំសម្របសម្រួលដោយលោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីតាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom។
វគ្គបណ្តុះបណ្តាលនេះមាន អ្នកចូលរួម សរុប ៩១ នាក់ ស្រ្តី ៦០នាក់ ជាមន្រ្តីវ័យក្មេង ក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមន្ទីរកិច្ចការនារី រាជធានី ខេត្តទាំង ២៥។
វាគ្មិនអញ្ជើញមកពី អង្គការ ACCESS មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីវ័យក្មេងក្រសួងកិច្ចការនារី បានរួមគ្នាចែករំលែកចំណេះដឹងនិងបច្ចេកទេស ស្តីពីការបង្កើត និងប្រើប្រាស់ Zoom Meeting, Zoom Webinar, Microsoft Team, Google-Meet និងឧបករណ៍សំខាន់ៗសម្រាប់ប្រើប្រាស់ ក្នុងប្រព័ន្ធឌីជីថលរួមមាន google form, QR Code, google drive រួមទាំងការអនុវត្តសាកល្បង ដែលអាចឱ្យអ្នកចូលរួមទាំងអស់កាន់តែមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការយកចំណេះដឹងទាំងនេះ ទៅអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃក្នុងអង្គភាពរបស់ខ្លួន។
«យុវជនក្នុងដំណើរឆ្ពោះទៅមុខក្នុងសង្គមឌីជីថល»