/ / /

រដ្ឋបាលសង្កាត់ដងទង់បាននាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពង់ធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ

ថ្ងៃព្រហស្បតិ៍ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នៅវេលាម៉ោង០៣,១៥នាទីរសៀល លោកស្រី ម៉េង ប៉ុណ្ណារី សមាជិកក្រុមប្រឹក្សា តំណាងឲ្យលោកចៅសង្កាត់ដងទង់ បាននាំយកអំណោយ ដ៍ថ្លៃថ្លា របស់សប្បុរសជន ដែលបានផ្តល់ជូនមកសាលាសង្កាត់ តាមរយះលោក ឈឹម ចិន អភិបាលរងក្រុង និងតាមរយះ លោកចៅសង្កាត់ផ្ទាល់ យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពង់ធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ភូមិ១ មាន១០គ្រួសារ ; ភូមិ២ មាន១០គ្រួសារ និងភូមិ៣ មាន៥គ្រួសារ សរុប ទាំង៣ភូមិមានចំនួន២៥គ្រួសារ នៅក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ មួយចំនួន មានដូចជា អង្ករ , ទឹកសុទ្ធ , មី , ទឹកត្រី , ទឹកស៊ីអ៊ីវ , នំ , និង ថវិកាផងដែរ ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា#

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    07/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានសហការជាមួយកម្លាំងប្រជាការពារ ចុះការពារ និងធ្វើសណ្តាប់ជូនក្រុមហ៊ុនរថយន្តហ្វត ដឹកនាំដោយលោក រិទ្ធ រក្សាមង្គល ម្ចាស់ក្រុមហ៊ុនរថយន្តហ្វត ចុះមកចែកអំណោយដល់សិស្សានុសិស្សសាលាបឋមសិក្សាភូមិកោះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»