រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង

ក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ដែលមានសមាសភាពសរុបចំនួន ៥០រូប។
កិច្ចប្រជុំ ផ្តោតសំខាន់លើរបៀបវារៈ :
១/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២/របាយការណ៍សកម្មភាពការងាររបស់គណៈអភិបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២១
៣/ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ ស្ដីពការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៤/ស្ដាប់របាយការណ៍ គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តកោះកុង ប្រចាំខែមិថុនា ឆ្នាំ២០២១ ៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៥/ស្ដាប់របាយការណ៍លទ្ធផលការងារ ប្រចាំខែមិថុនា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត
៦/ស្ដាប់របាយការណ៍ ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ ប្រចាំខែមិថុនា ឆ្នាំ២០២១
៧/បញ្ហាផ្សេងៗ......។

អត្ថបទទាក់ទង