ទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យពិភាក្សាលើ ១. សេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ របស់ទីចាត់ការផែនការ និងវិនិយោគ ២. ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត និងការជំរុញរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការរៀបចំផែនការ ៣. វឌ្ឍនភាពការងារប្រចាំខែមិថុនា បញ្ហាប្រឈម និងទិសដៅផែនការបន្ត។ ក្នុងកិច្ចប្រជុំនោះផងដែរលោក វ៉ែន សុខា នាយកទីចាត់ការក៏បានលើកទឹកចិត្តដល់មន្រ្តីរបស់ទីចាត់ការ ក្នុងនាមជាមន្រ្តីបច្ចេកទេសដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងគម្រោងអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឆ្នាំ២០២១ ដែលដំណើរការបានដោយរលូន បើទោះជាកំពុងជួបប្រទះបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ក៏ដោយ៕