ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី ព្រមទាំងបុត្រ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាបានឧបត្ថម្ភ ម៉ាស៊ីនវាស់ និងតាមដានសម្ពាធឈាម ចង្វាក់បេះដូង និងកំហាប់អុកស៊ីសែន ក្នុងឈាម(Machine Patient Monitor) ចំនួន០១គ្រឿង ម៉ាស៊ីនបឺតស្លេស្មចំនួន០២គ្រឿង ម៉ាស់ N95 ចំនួន ១,០០០ ប្រអប់ របាំងការពារមុខចំនួន ១,០០០ សម្លៀកបំពាក់ឈុតបង្ការការចម្លងរោគ(PPE) ចំនួន ១០០ ឈុត និងធុងអុកស៊ីសែនចំនួន ០១ ឈុត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់បង្ការការចម្លងរោគ និងជួយសង្គ្រោះអ្នកជំងឺ ជាពិសេសអ្នកជំងឺកូវីដ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ការថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។