ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អាជីវកម្ម សុង ណាំ II លក់គ្រឿងសំណង់គ្រប់ប្រភេទ និងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានឧបត្ថម្ភ ទឹកសុទ្ធចំនួន១០កេស និងទឹកផ្លែឈើចំនួន៥កេស ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ជាការចូលរួមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យយើង ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ការថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។