/ / /

លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទ បានសហការជាមួយមន្ទីរទេចរណ៍ខេត្តអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ០៦៩/២១

ថ្ងៃអាទិត្យ ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង តំណាងឲ្យលោកអភិបាលក្រុងខេមរភូមិន្ទ បានសហការជាមួយមន្ទីរទេចរណ៍ខេត្ត លោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ និងលោកមេភូមិ១និងភូមិ៣ ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ០៦៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍វិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ស្រុកស្រែអំបិល និងស្រុកមណ្ឌលសីម៉ាដល់ម្ចាស់ភោជនីដ្ឋាន ហាងលក់បាយ គុយទាវ ខារ៉ាអូខេ និងផ្ទះសំណាក់មួយចំនួនជាងដប់ទីតាំង។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំបញ្ចាំងភ្លើងពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ជាតំណាងសុវត្ថិភាពអ្នកជំងឺ និងទាក់ទាញចំណាប់អារម្មណ៍ សាធារណជននូវការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ និងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការថែទាំនៅក្នុងមូលដ្ឋានសុខាភិបាលដោយផ្ដោតលើអន្តរាគមន៍ផ្អែកលើកភស្ដុតាង តាមការណែនាំរបស់ក្រសួងសុខាភិបាល។

  • ហេង គីមឆន/
    14/09/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កង់ចំនួន ១១គ្រឿង ជូនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំសិក្សា នៅសាលាបឋមសិក្សាអាស់សាឡាម

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់មួយចំហៀង ស្ថិតនៅភូមិព្រះអង្គកែវ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយវីឌីអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ តាមរយៈប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/09/2026

    ការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    14/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្រ្តីចំនួន ០១រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”