ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក វ.ទោ ចន្ទ័ រ៉ាវីយ៉ា នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកស្រី កាន់ ណារី ព្រមទាំងបុត្រដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានឧបត្ថម្ភ អុកស៊ីហ្សែនថ្មីចំនួន២ដបធំ និងក្បាលអុកស៊ីហ្សែន ចំនួន២ឈុត ដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ក្នុងការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។