ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អាហារដ្ឋាន មុំ ហួ ដែលបានឧបត្ថម្ភថវិកាចំនួន ៤០០,០០០៛ (បួនរយពាន់រៀល) តាមរយ:លោកស្រី ជា សុវណារត្តន៍ ជូនដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់តាមការចាំបាច់ជាពិសេសលើការរៀបចំប្រព័ន្ធអុកស៊ីសែនសង្គ្រោះអ្នកជំងឺនៅអគារព្យាបាលជំងឺកូវីដ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ក្នុងការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។