រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលបាលខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២១

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋបាល បានស្នើ នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២១ ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាឱ្យបានសមស្របទៅនិងផែនការ និងស្ថានភាពជាក់ស្តែង មុននឹងដាក់ជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត នាពេលខាងមុខ៕

អត្ថបទទាក់ទង