ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ យុ ភីន និងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាដែលបានឧបត្ថម្ភ អុកស៊ីសែនចំនួន២ធុង ឧបករណ៍លៃតម្រូវចំណុះអុកស៊ីសែន (Manometer) ចំនួន០២គ្រឿង ស្រោមដៃចំនួន២កេស ម៉ាស៊ីនបឺតស្លេស្មចំនួន ១គ្រឿង និងអាល់កុលទឹកចំនួន ៣កាន ដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់តាមតម្រូវការ ជាពិសេសចូលរួមចំណែកជួយសង្គ្រោះអ្នកជំងឺកូវីដ ១៩ក្នុងមន្ទីរពេទ្យ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។