/ / /

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីស្នើសូមចុះបញ្ជី និងសំណង់ចិញ្ចឹមសត្វត្រចៀកកាំ ក្នុងស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទកការងារដីធ្លី និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ ចុះពិនិត្យ ÷

១.ទីតាំងដី ស្នើសូមចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លើផ្ទៃដីទំហំ ៣២,៤៨៦ ម៉ែត្រក្រឡា ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក របស់ឈ្មោះ ស៊ន សំណាង

ជាលទ្ធផល :
•ក្រុមការងារ បានឯកភាព និងណែនាំឲ្យសាមីកម្មសិទ្ធិករ ធ្វើការសហការ ជាមួយអាជ្ញាធរស្រុក ការិយាល័យភូមិបាលស្រុក និងមេឃុំអណ្តូង ចុចយកចំណុចនិយាមកា និងដំឡើងផែនទី គំនូសបង្ហាញទី តាំងដីឲ្យបានច្បាស់លាស់ រួចបញ្ចូនមក រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងបន្តនីតិវិធី។

២.សំណង់ចិញ្ចឹមសត្វត្រចៀកកាំ របស់ឈ្មោះ ប៊ុន ជេង និងនាង ឆាយ លក្ខិណា ឈ្មោះ គុយ ប៊ុន និងនាង ប៊ុន នី និងឈ្មោះ ឈាន សូណាវី ស្ថិតភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

ជាលទ្ធផល :
•បានណែនាំឲ្យរដ្ឋបាលស្រុក ធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់សំណង់ចិញ្ចឹមសត្វត្រចៀកកាំ ដែលបានសាងសង់សំណង់មុន សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត លេខ ១៧៦ សជណ ឲ្យមកបំពេញបែបបទស្នើសុំសាងសង់ឡើងវិញ ដោយទុករយៈពេល ១ខែ សម្រាប់អនុវត្ត។
• ចំពោះសំណង់ថ្មី ត្រូវអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងលេខ ១៧៦ សជណ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការសុំច្បាប់សាងសង់ របស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”