រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមធ្វើផ្លូវ ១ខ្សែ ក្នុងស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋស្នើសូមធ្វើផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ទទឹង ៦ម៉ែត្រ និងប្រវែង ១,១២០ម៉ែត្រ នៅចំណុចព្រែគល់ ស្ថិតក្នុងភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ។

ជាលទ្ធផល ក្នុងការចុះពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំក្រុមការងារ បានណែនាំ ដូចខាងក្រោម ៖

១-ក្រុមការងារសូមឯកភាពជាគោលការណ៍លើសំណើស្នើសូមធ្វើផ្លូវខាងលើនេះ ដែលមានគោលបំណងបម្រើ ដល់ផលប្រយោជន៍សាធារណ: ពិសេសប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានផ្ទាល់

២-រដ្ឋបាលស្រុកបូទុមសាគរ ត្រូវសហការជាមួយមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្ត ដើម្បីចុចយកនិយាមកាផ្លូវ ដែលស្នើសូម និងត្រូវដំឡើងផែនទី ដើម្បីធ្វើផលធៀប កំណត់ព្រំដីប្រើប្រាស់របស់ប្រជាពលរដ្ឋ និងព្រំដីរដ្ឋ មុន និងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ១២៦,៩២៨.៣៩ ហិកតា ពីតំបន់ការពារធម្មជាតិចំនួន ៨ ក្នុងភូមិសាស្រ្តខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំក្រុមការងារ ស្នើពន្លឿនការអនុវត្ត ដើម្បីផ្តល់លទ្ធភាពឲ្យរដ្ឋបាលខេត្ត បន្តនីតិវិធី៕

អត្ថបទទាក់ទង