រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្ទឹងវែងបានចុះចែកអំណោយដល់គ្រួសារកំពុងធ្វើចត្តាឡីស័កតាមផ្ទះ

ថ្ងៃពុធ ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០២:៣០នាទីរសៀល លោក ហួត ហេងចៅសង្កាត់រងទី១ សង្កាត់ស្ទឹងវែង និងក្រុមប្រឹក្សាសង្កាត់ មន្រ្តីប៉ុស្តិ៍រដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ និងជំនួយការភូមិ បាននាំយកអំណោយពីសប្បុរសជននានាក្នុងក្រុង និងក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងខេមរភូមិន្ទ ចុះចែកដល់គ្រួសារកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងមូលដ្ឋាន បានចំនួន ០៦គ្រួសារ ក្នុងនោះ÷
-ភូមិព្រែកស្វាយ ០១គ្រួសារ
-ភូមិស្ទឹងវែង ០៥គ្រួសារ
ដែលក្នុង ០១គ្រួសារទទួលបាន÷អង្ករ ២០គ.ក , ទឹកសុទ្ធ ១យួរ , នំ ១ថង់ , មី ១កេស , ទឹកត្រី ៣ដប , ទឹកស៊ីអ៊ីវ ៣ដប , អាកុល ១ដបតូច។
#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង