ថ្ងៃពុធ ១៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ម៉ោង៨.៣០នាទី លោក ទួន ភារម្យ អភិបាលរងក្រុង តំណាងអោយលោកអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីប្រគល់ ទទួលសមិទ្ធផលលូរំដោះទឹកមួយខ្សែប្រវែង ២៧៥ម៉ែត្រ និងរីហ្គា១២កន្លែង ដែលជាអំណោយសាងសង់ដោយក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរសពយុទ្ធជន ខេត្តកោះកុង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាប្រធានក្រុមការងារ ដើម្បីប្រគល់ជូនរដ្ឋបាលក្រុង ក៏ដូចជាប្រជាពលរដ្ឋ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ពិធីនេះ បានធ្វើឡើងតាមរយៈលោក វរសេនីយ៍ឯក ប្រាក់ យន្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាមួយនឹងរដ្ឋបាលក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









