រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ ចុះពិនិត្យមជ្ឈមណ្ឌល ស៊ូន នឹង សម្រាប់ធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញ ចុះពិនិត្យមជ្ឈមណ្ឌល ស៊ូន នឹង សម្រាប់ធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។

បច្ចុប្បន្ន ក្នុងខេត្តកោះកុង មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ ផ្សារ និងបណ្តាក្រុង ស្រុកនានាទូទាំងខេត្ត គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ២,៦៨២ នាក់ ស្រី ១,៧០៨ នាក់ ក្នុងនោះជនជាតិចិន ០៩ នាក់ ជនជាតិហ្វីលីពីន ០៤ នាក់ ជាសះស្បើយ ១,២៤៣ នាក់ ស្រី ៨៣១ នាក់ ស្លាប់ ១៣ នាក់ ស្រី ០៩ នាក់។ ទីតាំងដែលបានត្រៀមរៀបចំ សម្រាប់ជាមណ្ឌលពិនិត្យ និងព្យាបាល ព្រមទាំងចត្តាឡីស័ក ជាទីតាំងសាលារៀន រោងចក្រ និងត្រៀមទីតាំងមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍មួយចំនួនផ្សេងទៀត សម្រាប់ត្រៀមក្នុងករណីមានតម្រូវការ៕

អត្ថបទទាក់ទង