រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំត្រួតពិនិត្យការជម្រះសារពើភណ្ឌចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានក្រុមការងារអនុវត្តនីតិវិធីក្នុងការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំដើម្បីត្រួតពិនិត្យការជម្រះសារពើភណ្ឌចេញពីបញ្ជីសារពើភណ្ឌរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមមានដី និងអគារស្នាក់នៅរបស់គ្រូបង្រៀន ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ ឬមន្រ្តីរាជការទទួលបានកម្មសិទ្ធិស្របច្បាប់។

បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលរងខេត្ត បានណែនាំការអនុវត្តដូចខាងក្រោម÷
១.មន្ទីរអប់រំ យុវជន និងកីទ្បាខេត្ត ត្រូវចងក្រងសំណុំឯកសារ នៃការជម្រះសារពើភណ្ឌនេះ រួចផ្តល់ជូនមករដ្ឋបាលខេត្ត ឬលេខាក្រុមការងារ
២.មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីមានការឯកភាពរួម
៣.ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងខេមរភូមិន្ទ ត្រូវរៀបចំដំឡើងប្លង់មេ នៃទីតាំង រួចបញ្ជូនមករដ្ឋបាលខេត្ត ឬលេខាក្រុមការងារ បន្ទាប់ពីការឯកភាពលើការសាងសង់ផ្លូវ(ប្លុកB) ដែលដឹកនាំសម្របសម្រួលដោយអាជ្ញាធរក្រុងខេមរភូមិន្ទ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ក្នុងឱកាសនេះផងដែរ លោកអភិបាលរងខេត្ត បានស្នើ អាជ្ញាធរក្រុង និងមន្ទីរ អង្គភាពពាក់ព័ន្ធ ពន្លឿនការអនុវត្ត ដើម្បីផ្តល់លទ្ធភាពឲ្យរដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារ បន្តអនុវត្តនីតិវិធីជម្រះ៕

អត្ថបទទាក់ទង