/ / /

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ដ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងណែនាំការងារមួយចំនួន នៅមន្ទីរពេទ្យបង្អែកស្រែអំបិល និងមណ្ឌលវិទ្យាល័យស្រែអំបិល

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ដ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ និងណែនាំការងារមួយចំនួន និងបានឧបត្ថម្ភប៉ៅអីចំនួន ២០ ស្មើនឹង ៤០០ដុល្លារ សម្រាក់ដាក់នៅមណ្ឌលវិទ្យាល័យស្រែអំបិល។ ក្នុងនោះដែរ

  • នាយឧត្តមសេនីយ៍ រដ្ឋាលេខាធិការ បាននាំយកម៉ាស០១កេសធំ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ដល់មន្ទីរពេទ្យបង្អែកស្រែអំបិល និងផ្ដល់បន្ទប់ទឹកចំនួន០៨បន្ទប់ ដែលកំពុងដំណើរការសាងសង់ នៅមណ្ឌលវិទ្យាល័យស្រែអំបិល
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង វុទ្ធី តាមរយៈ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានផ្ដល់ជូនថវិកាចំនួន ៤០០ដុល្លារ សម្រាប់ទិញប៉ៅអីចំនួន ២០។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់ក្រុមការងារ៖

  • ត្រូវខិតខំជំនះការលំបាកមួយរយៈពេល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបម្រើជូនប្រជាពលរដ្ឋ
  • ក្រុមការងារគណៈបញ្ជាការឯភាពរដ្ឋបាលស្រុក ត្រូវប្រើប្រាស់កម្លាំងឲ្យអស់ពីលទ្ធភាព ដោយមានការចូលរួមពីការិយាល័យអង្គភាពជំនាញ
  • ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង ដូចជា ទូរសព្ទ តេឡេក្រាម Whats App ។ល។ ដោយត្រូវឆ្លើយតប និងទំនាក់ទំនងឲ្យបានទាន់ពេលវេលា។

ប្រភព: សុភា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​