/ / /

លោកវរសេនីយ៍ឯក អ៊ាត តុលា នាយការិយាល័យសហប្រតិបត្តិការទប់ស្កាត់បទល្មើសព័ត៌មានវិទ្យា នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហោ សំអាត នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ាត តុលា នាយការិយាល័យសហប្រតិបត្តិការទប់ស្កាត់បទល្មើសព័ត៌មានវិទ្យា នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហោ សំអាត នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាំយកអំណោយរួមមាន ទឹកបរិសុទ្ធវីតាល់ ១០០កេស ទឹកក្រូច៥០កេស មី៥កេសធំ ត្រីខកំប៉ុង១០កេស ម៉ាស១០.០០០ម៉ាស អាកុល៣០០លីត្រ ថ្នាំពេទ្យ១០០ប្រអប់ និង ថវិកា៤.០០០.០០០៛ (បួនលានរៀលគត់) ជូនរដ្ឋបាលស្រុក ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហោ សំអាត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា


អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/01/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានចូលរួមក្នុងពិធីគោរពទង់ជាតិ និងគោរពដល់វិញ្ញាណក្ខន្ធ កងទ័ពពលី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី តាមរយៈប្រព័ន្ធវីដេអូនិមិ្មត។ 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ស្ថានភាពព្រំដែនគោក-ទឹកមានសភាពស្ងប់ស្ងាត់ធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ថ្ងៃនេះមិនមានពលករខ្មែរចូលក្នុងប្រទេសទេ មន្ត្រីនៅមូលដ្ឋានសុខាភិបាលក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាផ្ដល់សេវាជូនប្រជាជនធម្មតាវិញ ប្រជាជនតាមបណ្ដោយព្រំដែនរស់នៅប្រកបរបរ សិស្សសាលាចូលរៀន កម្មករចូលបម្រើការងារតាមធម្មតាវិញ ថ្ងៃនេះអ្នកជំងឺជនជាតិថៃ ១នាក់ ចេញទៅប្រទេសថៃ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/01/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​លោកប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងមន្ត្រីទទួលបន្ទុកកិច្ចការបុគ្គលិក មន្ទីរសុខាភិបាល បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពរបស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។