រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប្រធានមន្ទីរព័ត៌មានខេត្ត ចូលរួមប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាមួយក្រសួងព័ត៌មាន តាមរយៈអនឡាញ(Video Conferene)

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង សមាជិកគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធអនឡាញ(Video Conferene ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ យោងរបាយការណ៍របស់គណៈកម្មការ លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់គណៈកម្មការ បានបង្ហាញថា៖
ក្នុងរយៈបេលនេះ យើងបានស្រងប្រភពផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំ សរុបចំនួន ៩០០ ករណី ក្នុងនោះ៖
១-ញុះញង់ រឹះគន់រាជរដ្ឋាភិបាល និងប្រឌិត ប្រភ្លៃការពិត សរុបចំនួន ៤១៣ ករណី។
២-ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ សរុបចំនួន ៣៤៦ ករណី
៣-ព័ត៌មានមិនពិត និងបំពុលសង្គម សរុបចំនួន ២៩ ករណី។
៤-ព័ត៌មានមាមមិនពិតតាមបណ្តាញសង្គមផ្សេងៗ Tik Tok ,Yuo Tube សរុបចំនួន ៤៩ ករណី។
និងក្នុងចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ប្រមាណ១៩ករណី ក្នុងទំព័រហ្វេសប៊ូកផ្សេងទៀត។
ជាមួយគ្នាយើងក៍បានចាត់វិធានការបន្សាប ក្នុងចំណោមប្រភពព័ត៌មានខាងលើដោយក្រុមការងារផងដែរ។
១-បញ្ជូនទៅក្រុមការងារអន្តរក្រសួង ដើម្បីស្រាវជ្រាវ និងចាត់វិធានការ សរុបចំនួន ៥៣ ករណី (Yuo Tobe , Tik Tok, ចំនួន២៣ ករណី គេហរទំព័រ ២ករណី ហកវេសប៊ូក២៥ ករណី ដោយសមត្តកិច្ចបានចាត់វិធានការជាបន្តបន្ទាប់ មានទាំងអប់រំ ណែនាំ ធ្វើកិច្ចសន្យា មានទាំងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ សម្រាប់ជនបង្ករដែលនៅក្នុងស្រុក។ដោយឡែកក្រុមជនបង្ករដែលនៅក្រៅប្រទេស គឺបានកំណត់មុខសញ្ញា និងកសាងសំណុំរឿងត្រៀមចាត់វិធានការបន្ត។
២-លុបអាជ្ញាប័ណ្ណអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ ដែលផ្សាយព័ត៌មានមិនពិត មិនគោរពវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មាន និងបំពានកិច្ចសន្យា ដែលបានតម្កល់នៅក្រសួងព័ត៌មាន សរុបចំនួន០៨ អង្គភាព។
៣-ប្រព័ន្ធផ្សព្វផ្សាយឯកជន និងអ្នកជំនាញបានចូលរួមបញ្ជាក់ បំភ្លឺ និងផ្សព្វផ្សាយបន្សាប នូវរាល់ការផ្សាយព័ត៌មានមិនពិតទាំងឡាយ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការអនុវត្តវិធានការបិទខ្ទប់ និងបញ្ហាសង្គមនានា។
ឯកឧត្តម ប្រធានអង្គប្រជុំបានជម្រុញឱ្យសមាជិកក្រុមការងារទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមតាមដានរាល់ព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយដោយក្រុមអគតិ ដើម្បីចាត់វិធានការឱ្យបានទាន់បេលវេលា។ពិសេសរាជធានី ខេត្ត ត្រូវមានបណ្តាញទំនាក់ទំនងឱ្យបានជិតស្និត ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ទើបយើងសម្រេចបានជោគជ័យ និងបន្សាបបាននូវព័ត៌មានក្លែងក្លាយបានទាន់ពេលវេលា៕

អត្ថបទទាក់ទង