រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំក្រុមការងារផ្លូវលំជនបទ សហការណ៍ជាមួយក្រុមការងារអន្តរក្រសួង(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ-ក្រសួងអភិវឌ្ឍន៍ជនបទ) ចុះធ្វើការសិក្សាស្ថានភាពផ្លូវអន្តរាគមន៍ជួសជុលបន្ទាន់ឆ្នាំ2021 នៅក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

នាព្រឹកថ្ងៃទី 29 ខែមិថុនា ឆ្នាំ2021 វេលាម៉ោង10 និង30នាទី ក្រុមការងារផ្លូវលំជននៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងក្រោមការដឹកនាំរបស់ លោក​ អៀង ដារ៉ាវុធ ប្រធានមន្ទីរ បានចូលរួមសហការណ៍ជាមួយក្រុមការងារអន្តរក្រសួងដែលមានសមាសភាពមកពីក្រសួងចំនួនពីរគឺ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការសិក្សាស្ថានភាពផ្លូវដើម្បីលើកគម្រោងអន្តរាគមន៍ជួសជុលបន្ទាន់លើខ្សែផ្លូវ1ខ្សែ ប្រវែង 3,500ម៉ែត្រ ក្រាលក្រួសក្រហម ទទឹងខ្នងលើ 4ម៉ែត្រ ស្ថិតនៅក្នុង ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ផ្លូវខាងលើនេះ កំពុងទទួលរងការខូចខាតយ៉ាងធ្ងន់ដោយសារទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងឆ្នាំ2021 បណ្តាលឲ្យហូរច្រោះដាច់ផ្លូវ ដាច់ជើងទេរផ្លូវ  និងសំបុកមាន់តូច- ធំជាច្រើនកន្លែង បង្កការលំបាកក្នុងការធ្វើរាចរណ៍ទៅមកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗមកកាន់ទីផ្សារ ទៅមណ្ឌលសុខភាព វត្តអារាម និងមណ្ឌលផ្តល់សេវាសាធារណ: ជាពិសេសសិស្សានុសិស្សទៅសាលារៀន ។ ដោយមើលឃើញពីការលំបាកនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានលើកគម្រោងស្នើសុំជួសជុលដោយប្រើថវិកាគម្រោងអន្តរាគមន៍ជួសជុលបន្ទាន់ឆ្នាំ2021 ​ដែលអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃរបស់ប្រពលរដ្ឋឲ្យបានប្រសើរឡើងវិញ ។

អត្ថបទទាក់ទង