រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិបានដឹកនាំអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារភូមិ នាំយកនូវអំណោយរបស់លោក ម៉ុក ហួត រស់នៅរាជធានីភ្នំពេញ ចែកជូនគ្រួសារក្រីក្រចំនួន៥គ្រួសារ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអង្គារ៍ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិបានដឹកនាំអាជ្ញាធរភូមិ និងកម្លាំងប្រជាការពារភូមិ នាំយកនូវអំណោយរបស់លោក ម៉ុក ហួត រស់នៅរាជធានីភ្នំពេញផ្តល់ជូនតាមរយៈលោក ធៀន សូរិយា កងទ័ពជើងទឹកស្នាក់ការកោះកុងក្រៅ ធ្វើការចែកជូនគ្រួសារក្រីក្រចំនួន៥គ្រួសារ និងផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ករួមគ្នាចំនួន១០នាក់នៅសាលារៀនកោះកាពិ ដែលប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារទទួលបាននូវអំណោយក្នុង១គ្រួសាររួមមានៈ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេះ និងថវិកាចំនួន៥០,០០០ រៀល ក្នុងនោះចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ករួមគ្នាទាំង១០នាក់នៅសាលារៀននោះទទួលបាននូវអំណោយរួមមានៈ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេះ ត្រីខកំប៉ុងចំនួន១យួរ និងនំចំនួន១កញ្ចប់ធំ។

ប្រភព: សន សេង

អត្ថបទទាក់ទង