រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរសង្កាត់ដងទង់បានសហការជាមួយមន្ត្រីមន្ទីរសុខាភិបាលបានចុះបញ្ចប់ការធ្វើចត្តាឡីស័កចំនួនមួយគ្រួសារនឹងធ្វើចត្តាឡីស័កថ្មីចំនួន ០១ គ្រួសារ

ថ្ងៃចន្ទ ៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២១ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ មន្ត្រីភូមិ០១ និងភូមិ០២ បានសហការជាមួយមន្ត្រីសុខាភិបាល ចុះទៅបញ្ចប់ចត្តាឡីស័កផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ស្ថិតក្នុងភូមិ២ ដែលមានសមាជិកការធ្វើការនៅក្រុមហ៊ុនស្មាត បានដាក់ធ្វើចត្តាឡីស័កកាលពីថ្ងៃទី.១៣- ៦- ២០២១ មកដល់ ថ្ងៃទី២៨-៦.២០២១.លោកគ្រូពេទ្យ និងអាជ្ញាធរ បានពិនិត្យឃើញថាសុខភាពគាត់ធម្មតា អាចអោយគាត់ចេញពីចត្តាឡីស័កបាន ព្រមទាំងបានធ្វើចត្តាឡីស័កតាមខ្នងផ្ទះបានចំនួន០១ខ្នងផ្ទះ មានមនុស្សរួម 0៤នាក់ ស្រី០២ នាក់ស្ថិតក្នុងភូមិ០១។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង