រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង

ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:

១-អានប្រកាសលេខ ១៤៤១ប្រក ចុះថ្ងៃអង្គា ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២១ ស្តីពីផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាព
ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាល ក្រុងខេមរភូមិន្ទសម្រាប់ខែមិថុនា និងឆមាសទី១ ឆ្នាំ២០២១។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង ស្តីពីការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលក្រុង
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ឆ្នាំទី៣ រយះពេល១២ខែ ក្នុងអាណត្តិទី៣។
៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រងគម្រោង។
៧-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបាន មកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង០៣ សម្រាប់ខែ មិថុនា ឆ្នាំ២០២១។
៥-បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង