ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអាទិត្យ ៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានចូលរួមជាមួយក្រុមគ្រូពេទ្យថ្នាក់ខេត្តចុះមកពិនិត្យសំណាកអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ។ ជាលទ្ធផលក្រុមការងារបានពិនិត្យរកឃើញថាមានករណីវិជ្ជមានម្នាក់លើបុគ្គលិកប៉ុស្ថិ៍សុខភាពឈ្មោះ ស៊ិច ស៊ីណា ភេទប្រុស អាយុ២៩ ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: សន សេង