រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងប្រចាំខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដែលជាថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងប្រចាំខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងដែលជាថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត បានអញ្ជើញសួរសុខទុក្ខទារិកាម្នាក់ ដែលឆ្លងជំងឺកូវីដ-១៩ ពីជីតា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៨ ដែលស្ថិតក្នុងវិទ្យាល័យថ្មស និងបានផ្ដាំផ្ញើឱ្យលោកគ្រូពេទ្យព្យាយាមមើលថែ និងយកចិត្តទុកដាក់ក្នុងការព្យាបាលឲ្យអស់ពីសមត្ថភាព ដល់ទារិកាដែលបានឆ្លងជម្ងឺ និងឧបត្ថម្ភថវិកាចំនួន ២០០ ដុល្លារ ដល់ទារិកា៕

អត្ថបទទាក់ទង