រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាគមនារីខេត្តកោះកុង ចុះចែកបង្អែម និងភេសជ្ជៈដល់ក្រុមការងារចាក់វ៉ាក់សាំង ចំនួន ២ទីតាំង នៅស្រុកស្រែំអំបិល

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១

ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ពីលោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្ត លោកស្រី អ៊ុន មករា សមាជិកសមាគមនារីខេត្ត និងជាអភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ រៀបចំបង្អែម និងភេសជ្ជៈ ចែកជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង និងកងកម្លាំងការពារទាំងអស់ ចំនួន ២កន្លែង នៅសាលាបឋមសិក្សាស្រែអំបិលនិង អនុវិទ្យាល័យបឹងព្រាវ ស្រុកស្រែអំបិល។

ជាមួយគ្នានេះដែរ សមាគមនារីខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចាក់វ៉ាក់សាំងតាមការប្រកាសជូនដំណឹងរបស់រដ្ឋបាលខេត្ត ចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើង។

#សមាគមនារីខេត្តកោះកុង

អត្ថបទទាក់ទង