រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាគមនារីខេត្តកោះកុង ចុះចែកម្ហូបអាហារ និងភេសជ្ជៈដល់ប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំងទាំង២ទីតាំង ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១

ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ពីលោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្ត លោកស្រី សុខ សុធាវី អនុប្រធានសមាគមនារីខេត្ត និងជាប្រធានមន្ទីរកិច្ចការនារី បានដឹកនាំក្រុមការងារ ធ្វើម្ហូបអាហារ និងភេសជ្ជៈ(ទឹកល្ពៅ) ចែកជូនប្រជាពលរដ្ឋ និងក្រុមការងារចាក់វ៉ាក់សាំង (គ្រូពេទ្យ នគរបាល កងរាជអាវុធហត្ថ ស.ស.យ.ក) នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងមជ្ឍមណ្ឌលស៊ូននឹង។

សូមបងប្អូនចូលរួម ចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើង។

#សមាគមនារីខេត្តកោះកុង

អត្ថបទទាក់ទង