ថ្ងៃចន្ទ ១២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង៨:០០នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី០៦ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១-/ ពិនិត្យ និងអនុម័ត កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងខេមរភូមិន្ទ (២០២១ – ២០២៣) ។
២-/ ពិនិត្យ និងអនុម័ត កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងខេមរភូមិន្ទ (២០២២ – ២០២៤) ។
៣-/ បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#














