ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងារឃុំរួមមាន: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០២នាក់ និងមន្ត្រីប៉ុស្តិ៍សុខភាពចំនួន ០១នាក់ ចុះល្បាតតាមខ្នងផ្ទះប្រជាពលរដ្ឋដែលមានការចេញ-ចូល និងប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោល ជាមួយអ្នកកើតជំងឺកូវីដ19 ក្នុងមូលដ្ឋានភូមិ ក្នុងឃុំ។ និងធ្វើការសម្រង់បញ្ជីឈ្មោះគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ មានចំនួន ១៤ គ្រួសារ ស្មើនឹង ៥២នាក់ ស្រី ២៦។
ប្រភព: សន សេង