ថ្ងៃទី១៧ – ១៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរ និងក្រុមការងារ រួមជាមួយលោកសង្កាត់រងទី២ និងលោកមេភូមិទាំង៤ បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ និងប្រជាការពារភូមិ ចុះណែនាំដល់គ្រួសារដែលពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការនៅរោងចក្រ Yazaki អោយធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ តាមភូមិនីមួយៗ ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។










