ព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២ ក្រុមប្រឹក្សាឃុំទួលគគីរ ស្មៀនឃុំ លោកមេភូមិ បានសហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានចុះអប់រំដល់គ្រួសារដែលមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់នៅភូមិតាចាត ០១នាក់ និងនៅភូមិទួលគគីរលើ ចំនួន ០២នាក់ ដោយមានអ្នកពាក់ព័ន្ធសរុប ១៥នាក់ ស្រី ០៩នាក់ ដោយបានចងខ្សែព័ទ្ធជុំវិញផ្ទះ ដាក់ស្លាកផ្ទះធ្វើចត្តាឡីស័ក និងបន្តចុះអប់រំផ្សព្វផ្សាយតាមផ្ទះលក់ដូរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។